ព្រះត្រៃបិដក ភាគ ១០៧
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ចប់ កុសលត្តិកកិលេសកិលេសសម្បយុត្តទុកៈ។
កុសលត្តិកកិលេសវិប្បយុត្តសង្កិលេសិកទុកៈ
[៥០២] កុសលធម៌ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក្តី អព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក្តី អាស្រ័យនូវកុសលធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលបា្រសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងផង
ID: 637832258479055447
ទៅកាន់ទំព័រ៖