ព្រះត្រៃបិដក ភាគ ១០៧
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកកិលេសវិប្បយុត្តសង្កិលេសិកទុកៈ។
កុសលត្តិកទស្សនេនបហាតព្វទុកៈ
[៥១០] អកុសលធម៌ ត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥១២] កុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង នូវអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832259457513349
ទៅកាន់ទំព័រ៖