[៥២១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥២២] កុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កុសលត្តិកទស្សនេនបហាតព្វហេតុកទុកៈ។
កុសលត្តិកភាវនាយបហាតព្វហេតុកទុកៈ
[៥២៤] អកុសលធម៌ មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវអកុសលធម៌ មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥២៦] កុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។