ព្រះត្រៃបិដក ភាគ ១០៧
[៥២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិសា្តរផងចុះ។
ចប់ កុសលត្តិកភាវនាយបហាតព្វហេតុកទុកៈ។
កុសលត្តិកសវិតក្កទុកៈ
[៥២៨] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៣០] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាប្បច្ច័យនៃកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយហេតុប្បច្ច័យ។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃអកុសលធម៌
ID: 637832260890505546
ទៅកាន់ទំព័រ៖