ព្រះត្រៃបិដក ភាគ ១០៧

 [៥៣៥] កុសលធម៌​មិន​មាន​វិតក្កៈ ជា​បច្ច័យ​នៃ​កុសលធម៌​មិន​មាន​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​មាន​វិតក្កៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កស​វិតក្ក​ទុ​កៈ។


កុសល​ត្តិ​កស​វិចារ​ទុ​កៈ


 [៥៣៧] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​កុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​កុសល​ត្តិ​កស​វិតក្កៈ​ដែរ។

ចប់ កុសល​ត្តិ​កស​វិចារ​ទុ​កៈ។


កុសល​ត្តិ​កសប្បី​តិក​ទុ​កៈ


 [៥៣៨] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ អាស្រ័យ​នូវ​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637832261526649964
ទៅកាន់ទំព័រ៖