[៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៥៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៥៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៥៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (ហីនត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៥៧] នហេតុធម៌ថោកទាប អាស្រ័យនូវនហេតុធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
សង្កិលិដ្ឋត្តិកៈ ហេតុទុកៈ យ៉ាងណា (ហីនត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ ហីនត្តិកហេតុទុកៈ។
មិច្ឆត្តត្តិកហេតុទុកៈ
[៥៨] ហេតុធម៌មានសភាពខុស និងទៀង អាស្រ័យនូវហេតុធម៌មានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។