ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កបីតិ​សហ​គតា​ទិ​ត្តិ​ទុ​កៈ


 [៥៤៦] កុសលធម៌​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ប្រកបដោយ​បីតិ​…។ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​សុខ … អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ប្រកបដោយ​សុខ​…។ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​ឧបេក្ខា … អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ប្រកបដោយ​ឧបេក្ខា​…។

ចប់ កុសល​ត្តិ​កបីតិ​សហ​គតា​ទិ​ត្តិ​ទុ​កៈ។


កុសល​ត្តិ​កកាមាវចរ​ទុ​កៈ


 [៥៤៧] កុសលធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​កុសលធម៌​ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​កុសលធម៌​ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជា​កាមាវចរ​ក្តី អព្យា​តកធម៌​ជា​កាមាវចរ​ក្តី អាស្រ័យ​នូវ​កុសលធម៌​ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​អកុសលធម៌ ជា​កាមាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​កាមាវចរ ទើប​កើតឡើង
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637832262433043430
ទៅកាន់ទំព័រ៖