ព្រះត្រៃបិដក ភាគ ១០៧

ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជា​កាមាវចរ ដោយ​អារម្មណ​ប្ប​ច្ច័​យ អព្យាកតធម៌​មិនមែន​ជា​កាមាវចរ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជា​កាមាវចរ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កកាមាវចរ​ទុ​កៈ។


កុសល​ត្តិ​ករូបាវចរ​ទុ​កៈ


 [៥៥៦] កុសលធម៌​ជា​រូបាវចរ អាស្រ័យ​នូវ​កុសលធម៌​ជា​រូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​រូបាវចរ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​រូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនេះ។
 [៥៥៨] កុសលធម៌​មិនមែន​ជា​រូបាវចរ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​រូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637832263306504823
ទៅកាន់ទំព័រ៖