ព្រះត្រៃបិដក ភាគ ១០៧
[៥៧៥] កុសលធម៌ជាអនិយ្យានិកៈ អាស្រ័យនូវកុសលធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអនិយ្យានិកៈ អាស្រ័យនូវអកុសលធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអនិយ្យានិកៈ អាស្រ័យនូវអព្យាកតធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។
ចប់ កុសលត្តិកនិយ្យានិកទុកៈ។
កុសលត្តិកនិយតទុកៈ
[៥៧៧] កុសលធម៌ជានិយតៈ (ធម៌ទៀង) អាស្រ័យនូវកុសលធម៌ជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ជានិយតៈ អាស្រ័យនូវអកុសលធម៌ជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ។
ID: 637832265102056269
ទៅកាន់ទំព័រ៖