ព្រះត្រៃបិដក ភាគ ១០៧
[៥៧៩] កុសលធម៌ជាអនិយតៈ អាស្រ័យនូវកុសលធម៌ជាអនិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៥៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ។
ចប់ កុសលត្តិកនិយតទុកៈ។
កុសលត្តិកសឧត្តរទុកៈ
[៥៨១] កុសលធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនូវខ្លួន) អាស្រ័យនូវកុសលធម៌ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រកបដោយឧត្តរៈ អាស្រ័យនូវអកុសលធម៌ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រកបដោយឧត្តរៈ អាស្រ័យនូវអព្យាកតធម៌ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៨៣] កុសលធម៌ប្រកបដោយឧត្តរៈ ជាបច្ច័យនៃកុសលធម៌ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637832265479344068
ទៅកាន់ទំព័រ៖