ព្រះត្រៃបិដក ភាគ ១០៧

ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ មិន​មាន​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ មិន​មាន​រណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ វេទនា​ត្តិ​កស​រណ​ទុ​កៈ។


វិបាក​ត្តិ​កស​រណ​ទុ​កៈ


 [៦០៥] ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦០៧] វិបាក​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​វិបាក​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជា​អរណៈ អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637832267506809754
ទៅកាន់ទំព័រ៖