ព្រះត្រៃបិដក ភាគ ១០៧
សង្កិលិដ្ឋត្តិកសរណទុកៈ
[៦១៧] សង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង) ជាសរណៈ អាស្រ័យនូវសង្កិលិដ្ឋសង្កិលេសិកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៦១៩] អសង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង) ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈផង នូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦២០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832268726170499
ទៅកាន់ទំព័រ៖