ព្រះត្រៃបិដក ភាគ ១០៧

អាស្រ័យ​នូវ​សវិ​តក្ក​សវិ​ចារ​ធម៌ ជាស​រណៈ​ផង នូវ​អវិតក្ក​វិចារ​មត្ត​ធម៌ ជាស​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
 [៦២៥] សវិ​តក្ក​សវិ​ចារ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​សវិ​តក្ក​សវិ​ចារ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ អវិតក្ក​វិចារ​មត្ត​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អវិតក្ក​វិចារ​មត្ត​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ អវិតក្ក​អវិចារ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អវិតក្ក​អវិចារ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣៧។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ វិតក្ក​ត្តិ​កស​រណ​ទុ​កៈ។

ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637832290536665786
ទៅកាន់ទំព័រ៖