ព្រះត្រៃបិដក ភាគ ១០៧
ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ មានវារៈ១។ បីតិសហគតធម៌ ជាសរណៈក្តី សុខសហគតធម៌ ជាសរណៈក្តី ជាបច្ច័យនៃបីតិសហគតធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៦៣០] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៦ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
[៦៣១] បីតិសហគតធម៌ ជាអរណៈ អាស្រ័យនូវបីតិសហគតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៣២] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានបញ្ហាចំនួនប៉ុណ្ណោះដែរ។
ចប់ បីតិត្តិកសរណទុកៈ។
ទស្សនត្តិកសរណទុកៈ
[៦៣៣] ទស្សនេនបហាតព្វធម៌ ជាសរណៈ អាស្រ័យនូវទស្សនេនបហាតព្វធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ភាវនាយបហាតព្វធម៌ ជាសរណៈ អាស្រ័យនូវភាវនាយបហាតព្វធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832291211612041
ទៅកាន់ទំព័រ៖