ព្រះត្រៃបិដក ភាគ ១០៧
[៦៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
[៦៣៥] នេវទស្សនេនភាវនាយបហាតព្វធម៌ ជាអរណៈ អាស្រ័យនូវនេវទស្សនេននភាវនាយបហាតព្វធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ចប់ ទស្សនត្តិកសរណទុកៈ។
ទស្សនេនបហាតព្វហេតុកត្តិកសរណទុកៈ
[៦៣៧] អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ជាសរណៈ … អាស្រ័យនូវភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ … នេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ អាស្រ័យនូវនេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ចប់ ទស្សនេនបហាតព្វហេតុកត្តិកសរណទុកៈ។
ID: 637832291767768955
ទៅកាន់ទំព័រ៖