ព្រះត្រៃបិដក ភាគ ១០៧
សេក្ខត្តិកសរណទុកៈ
[៦៤៥] នេវសេក្ខានាសេក្ខធម៌ (ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល) ជាសរណៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៦៤៧] សេក្ខធម៌ ជាអរណៈ អាស្រ័យនូវសេក្ខធម៌ ជាអរណៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ នេវសេក្ខានាសេក្ខធម៌ ជាអរណៈ អាស្រ័យនូវសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សេក្ខធម៌ជាអរណៈក្តី នេវសេក្ខានាសេក្ខធម៌ ជាអរណៈក្តី អាស្រ័យនូវសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អសេក្ខធម៌ ជាអរណៈ អាស្រ័យនូវអសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ នេវសេក្ខានាសេក្ខធម៌ ជាអរណៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637832292680876420
ទៅកាន់ទំព័រ៖