ព្រះត្រៃបិដក ភាគ ១០៧

សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦៤៩] សេក្ខ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​សេក្ខ​ធម៌​ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អសេក្ខ​ធម៌​ជា​អរណៈ ជា​បច្ច័យ​នៃ​សេក្ខ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជា​អរណៈ ជា​បច្ច័យ​នៃ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជា​អរណៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ សេក្ខ​ត្តិ​កស​រណ​ទុ​កៈ។


បរិត្ត​ត្តិ​កស​រណ​ទុ​កៈ


 [៦៥១] បរិត្ត​ធម៌ (ធម៌​មាន​សភាព​តូចឆ្មារ) ជាស​រណៈ អាស្រ័យ​នូវ​បរិត្ត​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637832293023342521
ទៅកាន់ទំព័រ៖