ព្រះត្រៃបិដក ភាគ ១០៧

ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។
ចប់ បរិត្តា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ។

ហីន​ត្តិ​កស​រណ​ទុ​កៈ


 [៦៥៩] ហីនធម៌ (ធម៌​ថោកទាប) ជាស​រណៈ អាស្រ័យ​នូវ​ហីនធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [៦៦១] មជ្ឈិម​ធម៌ (ធម៌​យ៉ាង​កណ្តាល) ជា​អរណៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ បណីត​ធម៌ (ធម៌​ឧត្តម) ជា​អរណៈ អាស្រ័យ​នូវ​បណីត​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មជ្ឈិម​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​មជ្ឈិម​ធម៌ ជា​អរណៈ​ផង នូវ​បណីត​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហីន​ត្តិ​កស​រណ​ទុ​កៈ។

ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637832293923957029
ទៅកាន់ទំព័រ៖