ព្រះត្រៃបិដក ភាគ ១០៧
មិច្ឆត្តត្តិកសរណទុកៈ
[៦៦៣] មិច្ឆត្តនិយតធម៌ (ធម៌មានសភាពខុស និងទៀង) ជាសរណៈ អាស្រ័យនូវមិច្ឆត្តនិយតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនិយតធម៌ (ធម៌មិនទៀង) ជាសរណៈ អាស្រ័យនូវអនិយតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
[៦៦៥] សម្មត្តនិយតធម៌ (ធម៌មានសភាពត្រូវ និងទៀង) ជាអរណៈ អាស្រ័យនូវសម្មតនិយតធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អនិយតធម៌ ជាអរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សម្មត្តនិយតធម៌ ជាអរណៈក្តី អនិយតធម៌ជាអរណៈក្តី អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនិយតធម៌ ជាអរណៈ អាស្រ័យនូវអនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនិយតធម៌ ជាអរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈផង នូវអនិយតធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832294180176912
ទៅកាន់ទំព័រ៖