ព្រះត្រៃបិដក ភាគ ១០៧
[៦៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ មិច្ឆត្តត្តិកសរណទុកៈ។
មគ្គារម្មណត្តិកសរណទុកៈ
[៦៦៧] មគ្គារម្មណធម៌ (ធម៌មានមគ្គជាអារម្មណ៍) ជាអរណៈ អាស្រ័យនូវមគ្គារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ មគ្គហេតុកធម៌ (ធម៌មានមគ្គជាហេតុ) ជាអរណៈ អាស្រ័យនូវមគ្គហេតុកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ មគ្គាធិបតិធម៌ (ធម៌មានមគ្គជាអធិបតិ) ជាអរណៈ អាស្រ័យនូវមគ្គាធិបតិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ មគ្គារម្មណធម៌ ជាអរណៈ អាស្រ័យនូវមគ្គារម្មណធម៌ ជាអរណៈផង នូវមគ្គាធិបតិធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ មគ្គហេតុកធម៌ ជាអរណៈ អាស្រ័យនូវមគ្គហេតុកធម៌ ជាអរណៈផង នូវមគ្គាធិបតិធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832294608495807
ទៅកាន់ទំព័រ៖