ព្រះត្រៃបិដក ភាគ ១០៧
[៦៦៩] មគ្គារម្មណធម៌ ជាអរណៈ ជាបច្ច័យនៃមគ្គារម្មណធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ មគ្គហេតុកធម៌ជាអរណៈ ជាបច្ច័យនៃមគ្គហេតុកធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ មគ្គាធិបតិធម៌ ជាអរណៈ ជាបច្ច័យនៃមគ្គាធិបតិធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ៥។
[៦៧០] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណបច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ មគ្គារម្មណត្តិកសរណទុកៈ។
ឧប្បន្នត្តិកសរណទុកៈ
[៦៧១] ឧប្បន្នធម៌ (ធម៌កើតឡើងហើយ) ជាសរណៈ ជាបច្ច័យនៃឧប្បន្នធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ។
[៦៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ID: 637832294981372138
ទៅកាន់ទំព័រ៖