ព្រះត្រៃបិដក ភាគ ១០៧
ពហិទ្ធាធម៌ (ធម៌ខាងក្រៅ) ជាសរណៈ អាស្រ័យនូវពហិទ្ធាធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
[៦៨៨] អជ្ឈត្តធម៌ជាអរណៈ អាស្រ័យនូវអជ្ឈត្តធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ពហិទ្ធាធម៌ ជាអរណៈ អាស្រ័យនូវពហិទ្ធាធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
ចប់ អជ្ឈត្តត្តិកសរណទុកៈ។
អជ្ឈត្តារម្មណត្តិកសរណទុកៈ
[៦៩០] អជ្ឈត្តារម្មណធម៌ ជាសរណៈ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ពហិទ្ធារម្មណធម៌ ជាសរណៈ អាស្រ័យនូវពហិទ្ធារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832296394724897
ទៅកាន់ទំព័រ៖