ព្រះត្រៃបិដក ភាគ ១០៧

 [៦៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ​គ្រប់​បច្ច័យ​ទាំងអស់។
 [៦៩២] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​អរណៈ អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ពហិ​ទ្ធា​រម្ម​ណធម៌ ជា​អរណៈ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ អជ្ឈ​ត្តា​រម្ម​ណត្តិ​កស​រណ​ទុ​កៈ។


សនិ​ទស្សន​ត្តិ​កស​រណ​ទុ​កៈ


 [៦៩៤] អនិទស្សន​អប្បដិឃ​ធម៌ (ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់) ជាស​រណៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637832296755748660
ទៅកាន់ទំព័រ៖