ព្រះត្រៃបិដក ភាគ ១០៧
អនុលោមត្តិកត្តិកប្បដ្ឋាន
កុសលត្តិកវេទនាត្តិកៈ
[៦៩៩] ធម៌ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧០០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៧០១] ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាអកុសល
ID: 637832297317636679
ទៅកាន់ទំព័រ៖