[៧១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកវេទនាត្តិកៈ។
កុសលត្តិកវិបាកត្តិកៈ
[៧១៤] វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវវិបាកធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧១៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៧១៦] ធម៌មានវិបាកជាប្រក្រតី ជាកុសល អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧១៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។