ព្រះត្រៃបិដក ភាគ ១០៧
[៧២១] ធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ជាអព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ចប់ កុសលត្តិកវិបាកត្តិកៈ។
កុសលត្តិកឧបាទិន្នត្តិកៈ
[៧២៣] ធម៌ដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាអព្យាកតៈ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ID: 637832299033126672
ទៅកាន់ទំព័រ៖