ព្រះត្រៃបិដក ភាគ ១០៧
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
[៧៣៦] ធម៌ជាកុសល ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ជាកុសល ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារគ្រប់បច្ច័យទាំងអស់ចុះ។
ចប់ កុសលត្តិកសង្កិលិដ្ឋត្តិកៈ។
កុសលត្តិកវិតក្កត្តិកៈ
[៧៣៨] ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅ ជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង
ID: 637832300491604399
ទៅកាន់ទំព័រ៖