ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកអាចយគាមិត្តិកៈ
[៧៦៣] ធម៌ជាកុសលដល់នូវការសន្សំកពូនឡើង (ដោយកម្មក្កិលេស)អាស្រ័យនូវធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់។
[៧៦៥] ធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ក្នុងបច្ច័យទាំងអស់ ក្នុងបដិច្ចវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
[៧៦៦] ធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមែនដល់នូវការសន្សំកពូនឡើង និងមិនមែនជាមិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832302847330155
ទៅកាន់ទំព័រ៖