ព្រះត្រៃបិដក ភាគ ១០៧
[៧៨៣] អប្បមាណធម៌ (ធម៌ប្រមាណមិនបាន) ជាកុសល អាស្រ័យនូវអប្បមាណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អប្បមាណធម៌ជាអព្យាកតៈ អាស្រ័យនូវអប្បមាណធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានសេចក្តីពិស្តារគ្រប់បច្ច័យទាំងអស់។
ចប់ កុសលត្តិកបរិត្តត្តិកៈ។
កុសលត្តិកបរិត្តារម្មណត្តិកៈ
[៧៨៥] បរិត្តារម្មណធម៌ (ធម៌មានអារម្មណ៍តូចឆ្មារ) ជាកុសល អាស្រ័យនូវបរិត្តារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បរិត្តារម្មណធម៌ ជាអកុសល អាស្រ័យនូវបរិត្តារម្មណធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បរិត្តារម្មណធម៌ជាអព្យាកតៈអាស្រ័យនូវបរិត្តារម្មណធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637832304673970556
ទៅកាន់ទំព័រ៖