ព្រះត្រៃបិដក ភាគ ១០៧
[៧៩៩] បណីតធម៌ (ធម៌ដ៏ឧត្តម) ជាកុសល អាស្រ័យនូវបណីតធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បណីតធម៌ជាអព្យាកតៈ អាស្រ័យនូវបណីតធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០០] ក្នុងហេតុប្បច្ច័យ មាវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
ចប់ កុសលត្តិកហីនត្តិកៈ។
កុសលត្តិកមិច្ឆត្តត្តិកៈ
[៨០១] មិច្ឆត្តនិយតធម៌ (ធម៌មានសភាពខុស និងទៀង) ជាអកុសល អាស្រ័យនូវមិច្ឆត្តនិយតធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
[៨០៣] សម្មត្តនិយតធម៌ (ធម៌មានសភាពត្រូវ និងទៀង) ជាកុសល អាស្រ័យនូវសម្មត្តនិយតធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ID: 637832306048712204
ទៅកាន់ទំព័រ៖