ព្រះត្រៃបិដក ភាគ ១០៧

ជា​បច្ច័យ​នៃ​នហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៧៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៨០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៨១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៨២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (មិច្ឆត្ត​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។

ចប់ មិច្ឆត្ត​ត្តិ​កហេតុ​ទុ​កៈ។


មគ្គា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ


 [៨៣] ហេតុ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ហេតុ​ធម៌ មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637832215065927988
ទៅកាន់ទំព័រ៖