ព្រះត្រៃបិដក ភាគ ១០៧
អនិយតធម៌ជាអព្យាកតៈ ជាបច្ច័យនៃអនិយតធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[៨០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
បញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកមិច្ឆត្តត្តិកៈ។
កុសលត្តិកមគ្គារម្មណត្តិកៈ
[៨០៩] មគ្គារម្មណធម៌ (ធម៌មានមគ្គជាអារម្មណ៍) ជាកុសល អាស្រ័យនូវមគ្គារម្មណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មគ្គារម្មណធម៌ជាអព្យាកតៈ អាស្រ័យនូវមគ្គារម្មណធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
[៨១១] មគ្គហេតុកធម៌ (ធម៌មានមគ្គជាហេតុ) ជាកុសល អាស្រ័យនូវមគ្គហេតុកធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
ID: 637832306764233955
ទៅកាន់ទំព័រ៖