[៨១៣] មគ្គាធិបតិធម៌ (ធម៌មានមគ្គជាអធិបតិ) ជាកុសល អាស្រ័យនូវមគ្គាធិបតិធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មគ្គាធិបតិធម៌ជាអព្យាកតៈ អាស្រ័យនូវមគ្គាធិបតិធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨១៤] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ កុសលតិ្តកមគ្គារម្មណត្តិកៈ។
កុសលតិ្តកឧប្បន្នត្តិកៈ
[៨១៥] ឧប្បន្នធម៌ (ធម៌ដែលកើតឡើងហើយ) ជាកុសល ជាបច្ច័យនៃឧប្បន្នធម៌ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៧។
ចប់ កុសលត្តិកឧប្បន្នត្តិកៈ។
កុសលត្តិកអតីតត្តិកៈ
[៨១៦] បច្ចុប្បន្នធម៌ (ធម៌កើតឡើងចំពោះមុខ) ជាកុសល ជាបច្ច័យនៃបច្ចុប្បន្នធម៌ជាកុសល ដោយហេតុប្បច្ច័យ មានវារៈ៧។
ចប់ កុសលត្តិកអតីតត្តិកៈ។
កុសលត្តិកអតីតារម្មណត្តិកៈ
[៨១៧] អតីតារម្មណធម៌ (ធម៌មានអារម្មណ៍ជាអតីតៈ) ជាកុសល អាស្រ័យនូវអតីតារម្មណ៍ជាកុសល ទើបកើតឡើង