ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៨២៧] បច្ចុប្បន្នារម្មណធម៌ជាកុសល ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ជាកុសល ដោយហេតុប្បច្ច័យ។ បច្ចុប្បន្នារម្មណធម៌ជាអកុសល ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ជាអកុសល ដោយហេតុប្បច្ច័យ។ បច្ចុប្បន្នារម្មណធម៌ជាអព្យាកតៈ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ជាអព្យាកតៈ ដោយហេតុប្បច្ច័យ។
[៨២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកអតីតារម្មណត្តិកៈ។
កុសលត្តិកអជ្ឈត្តត្តិកៈ
[៨២៩] អជ្ឈត្តធម៌ (ធម៌ខាងក្នុង) ជាកុសល អាស្រ័យនូវអជ្ឈត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អជ្ឈត្តធម៌ជាអកុសល អាស្រ័យនូវអជ្ឈត្តធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832308207526285
ទៅកាន់ទំព័រ៖