ព្រះត្រៃបិដក ភាគ ១០៧

វេទនា​ត្តិ​កកុសល​ត្តិ​កៈ


 [៨៤៥] ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាកុសល ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៨៤៧] ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ប្រកបដោយ​សុខវេទនា ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាកុសល ប្រកបដោយ​វេទនា មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ប្រកបដោយ​វេទនា មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637832309838718967
ទៅកាន់ទំព័រ៖