ព្រះត្រៃបិដក ភាគ ១០៧
អនុបាទិន្នអនុបាទានិយធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ និងមិនជាប្រយោជន៍ដល់ឧបាទាន) ជាអព្យាកតៈ អាស្រ័យនូវអនុបាទិន្នអនុបាទានិយធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ឧបាទិន្នត្តិកកុសលត្តិកៈ។
សង្កិលិដ្ឋត្តិកកុសលត្តិកៈ
[៨៦៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មង តែប្រកបដោយសេចក្តីសៅហ្មង) ជាកុសល អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មងទាំ ងមិនប្រកបដោយសេចក្តីសៅហ្មង) ជាកុសល អាស្រ័យនូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
[៨៦៤] សង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង) ជាអកុសល អាស្រ័យនូវសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637832311183728036
ទៅកាន់ទំព័រ៖