ព្រះត្រៃបិដក ភាគ ១០៧

 [៨៦៥] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​អព្យាកតៈ អាស្រ័យ​នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​អព្យា​តកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

ចប់ សង្កិ​លិ​ដ្ឋ​ត្តិ​កកុសល​ត្តិ​កៈ។


វិតក្ក​ត្តិ​កកុសល​ត្តិ​កៈ


 [៨៦៦] ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាកុសល មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។ ធម៌​ជាកុសល មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាកុសល មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១១។
 [៨៦៨] ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ទើប​កើតឡើង
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637832311502443279
ទៅកាន់ទំព័រ៖