ព្រះត្រៃបិដក ភាគ ១០៧
ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
[៨៧០] ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣៧។
ចប់ វិតក្កត្តិកកុសលត្តិកៈ។
បីតិត្តិកកុសលត្តិកៈ
[៨៧១] ធម៌ជាកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាកុសល ប្រកបដោយសុខ អាស្រ័យនូវធម៌ជាកុសល ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាកុសល ប្រកបដោយឧបេកា្ខ អាស្រ័យនូវធម៌ជាកុសល ប្រកបដោយឧបេកា្ខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១០។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832311833509956
ទៅកាន់ទំព័រ៖