ព្រះត្រៃបិដក ភាគ ១០៧

អាចយ​គា​មិត្តិ​កកុសល​ត្តិ​កៈ
 [៨៨០] ធម៌​ជាកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាកុសល មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាកុសល មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៨១] ធម៌​ជាអកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាអកុសល ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៨៨២] ធម៌​ជា​អព្យាកតៈ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ អាចយ​គា​មិត្តិ​កកុសល​ត្តិ​កៈ។


សេក្ខ​ត្តិ​កកុសល​ត្តិ​កៈ


 [៨៨៣] សេក្ខ​ធម៌ (ធម៌​ជា​របស់​សេក្ខបុគ្គល) ជាកុសល អាស្រ័យ​នូវ​សេក្ខ​ធម៌ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637832313035523209
ទៅកាន់ទំព័រ៖