ព្រះត្រៃបិដក ភាគ ១០៧
នេវសេក្ខានាសេក្ខធម៌ (ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល) ជាកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៨៨៤] នេវសេក្ខានាសេក្ខធម៌ជាអកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៨៨៥] សេក្ខធម៌ជាអព្យាកតៈ អាស្រ័យនូវសេក្ខធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បច្ច័យទាំងអស់ផងចុះ។
ចប់ សេក្ខត្តិកកុសលត្តិកៈ។
បរិត្តត្តិកកុសលត្តិកៈ
[៨៨៦] បរិត្តធម៌ (ធម៌មានសភាពតូចឆ្មារ) ជាកុសល អាស្រ័យនូវបរិត្តធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មហគ្គតធម៌ (ធម៌ដល់នូវសភាពធំ) ជាកុសល អាស្រ័យនូវមហគ្គតធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អប្បមាណធម៌ (ធម៌ប្រមាណមិនបាន) ជាកុសល អាស្រ័យនូវអប្បមាណធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832313325057311
ទៅកាន់ទំព័រ៖