ព្រះត្រៃបិដក ភាគ ១០៧

នូវ​អកុសលធម៌​មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​មិន​ទៀង អាស្រ័យ​នូវ​អកុសលធម៌ មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៩៧] អព្យាកតធម៌ មិន​ទៀង អាស្រ័យ​នូវ​អព្យាកតធម៌ មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ មិច្ឆត្ត​ត្តិ​កកុសល​ត្តិ​កៈ។


មគ្គា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ


 [៨៩៨] កុសលធម៌​ជា​មគ្គា​រម្ម​ណ៍ អាស្រ័យ​នូវ​កុសលធម៌​ជា​មគ្គា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​ជាម​គ្គ​ហេតុ​កៈ អាស្រ័យ​នូវ​កុសលធម៌​ជាម​គ្គ​ហេតុ​កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​ជា​មគ្គា​ធិប​តិ អាស្រ័យ​នូវ​កុសលធម៌​ជា​មគ្គា​ធិប​តិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១៧។
 [៨៩៩] អព្យាកតធម៌​ជា​មគ្គា​រម្ម​ណ៍ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​មគ្គា​រម្ម​ណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637832314494922150
ទៅកាន់ទំព័រ៖