ព្រះត្រៃបិដក ភាគ ១០៧
អកុសលធម៌ មានអារម្មណ៍ជាអនាគត អាស្រ័យនូវអកុសលធម៌ មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវអកុសលធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩០៨] អព្យាកតធម៌មានអារម្មណ៍ជាអតីត អាស្រ័យនូវអព្យាកតធម៌ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មានអារម្មណ៍ជាអនាគត អាស្រ័យនូវអព្យាកតធម៌ មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យនូវអព្យាកតធម៌ មានអារម្មណ៍ជាបច្ចុប្បន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ អតីតារម្មណត្តិកកុសលត្តិកៈ។
អជ្ឈត្តត្តិកកុសលត្តិកៈ
[៩០៩] កុសលធម៌ខាងក្នុង អាស្រ័យនូវកុសលធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ខាងក្រៅ អាស្រ័យនូវកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832315582115258
ទៅកាន់ទំព័រ៖