ព្រះត្រៃបិដក ភាគ ១០៧
[៩១០] អកុសលធម៌ខាងក្នុង អាស្រ័យនូវអកុសលធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ខាងក្រៅ អាស្រ័យនូវអកុសលធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩១១] អព្យាកតធម៌ខាងក្នុង អាស្រ័យនូវអព្យាកតធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ខាងក្រៅ អាស្រ័យនូវអព្យាកតធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ អជ្ឈត្តត្តិកកុសលត្តិក។
អជ្ឈត្តារម្មណត្តិកកុសលត្តិកៈ
[៩១២] កុសលធម៌មានអារម្មណ៍ខាងក្នុង អាស្រ័យនូវកុសលធម៌មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩១៣] អកុសលធម៌មានអារម្មណ៍ខាងក្នុង អាស្រ័យនូវអកុសលធម៌មានអារម្មណ៍ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832315895623942
ទៅកាន់ទំព័រ៖