ព្រះត្រៃបិដក ភាគ ១០៧

អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ អព្យាកតធម៌ ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ អព្យាកតធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អព្យាកតធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637832316445219375
ទៅកាន់ទំព័រ៖