ព្រះត្រៃបិដក ភាគ ១០៧

អនុលោម​ទុក​ទុក​ប្ប​ដ្ឋាន
ហេតុ​ទុក​សហេតុក​ទុ​កៈ


 [៩១៩] ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ ជាមួយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637832316959761868
ទៅកាន់ទំព័រ៖