ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុក​ហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ
 [៩៤៣] ធម៌​ជាហេតុ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៩៤៤] ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​ហេតុ ទាំង​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​ហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ។


ហេតុ​ទុ​កន​ហេតុ​សហេតុក​ទុ​កៈ


 [៩៤៥] ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៩៤៦] ធម៌​មិនមែន​ជាហេតុ​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុ​កន​ហេតុ​សហេតុក​ទុ​កៈ។

ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637832329925565290
ទៅកាន់ទំព័រ៖