ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកសង្ខតទុកៈ
[៩៥១] ធម៌ជាហេតុ ដែលបច្ច័យតាក់តែង អាស្រ័យនូវធម៌ជាហេតុ ដែលបច្ច័យតាក់តែង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ (ទុកៈនេះ) ប្រហែលគ្នានឹងសប្បច្ចយទុកៈដែរ។
ចប់ ហេតុទុកសង្ខតទុកៈ។
ហេតុទុកសនិទស្សនទុកៈ
[៩៥៣] ធម៌ជាហេតុ មិនមានការឃើញ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមានការឃើញ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ មិនមានការឃើញ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញផង មិនមែនជាហេតុ មិនមានការឃើញផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ ហេតុទុកសនិទស្សនទុកៈ។
ID: 637832330625719842
ទៅកាន់ទំព័រ៖