ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកសប្បដិឃទុកៈ
[៩៥៥] ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៩៥៦] ធម៌ជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាហេតុ មិនមានការប៉ះពាល់ក្តី មិនមែនជាហេតុ មិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការប៉ះពាល់ផង មិនមែនជាហេតុ មិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637832330889590429
ទៅកាន់ទំព័រ៖