ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកលោកិយទុកៈ
[៩៦១] ធម៌ជាហេតុ ជាលោកិយ អាស្រ័យនូវធម៌ជាហេតុ ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ជាលោកិយ អាស្រ័យនូវធម៌មិនមែនជាហេតុ ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ ជាលោកិយ អាស្រ័យនូវធម៌ជាហេតុ ជាលោកិយផង មិនមែនជាហេតុ ជាលោកិយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ។
[៩៦៣] ធម៌ជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌ជាហេតុ ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ ជាលោកុត្តរៈ អាស្រ័យនូវធម៌ជាហេតុ ជាលោកុត្តរៈផង មិនមែនជាហេតុ ជាលោកុត្តរៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832331536459910
ទៅកាន់ទំព័រ៖