ព្រះត្រៃបិដក ភាគ ១០៧
ធម៌ជាហេតុ មិនមែនអាសវៈ អាស្រ័យនូវធម៌ជាហេតុ មិនមែនអាសវៈផង មិនមែនជាហេតុ មិនមែនអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកអាសវទុកៈ។
ហេតុទុកអាសវសម្បយុត្តទុកៈ
[៩៧៣] ធម៌ជាហេតុប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩៧៥] ធម៌ជាហេតុ ប្រាសចាកអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកអាសវសម្បយុត្តទុកៈ។
ID: 637832332681283294
ទៅកាន់ទំព័រ៖